SOVRIN Best Places of the Year 2018

<<<English Below>>>

ចូលរួមបោះឆ្នោតដើម្បីជ្រើសរើសទីកន្លែងដែលល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៨

បេក្ខភាពទីតាំងដ៏ល្អបំផុតសម្រាប់ឆ្នាំ២០១៨ ត្រូវបានសម្រិតសម្រាំងដាក់ចេញជាផ្លូវការដោយក្រុមអ្នកនិពន្ធរបស់សូវរីនក្រោមការជ្រើសរើសយ៉ាងល្អិតល្អន់បំផុតប្រកបដោយតម្លាភាពខ្ពស់ ដើម្បីសាធារណជនអាចចូលរួមបោះឆ្នោតជ្រើសរើសរកជ័យលាភីដែលមានប្រជាប្រិយភាពជាងគេ។ ការជ្រើសរើសបេក្ខភាពទីតាំងទាំងនេះត្រូវបានធ្វើឡើងដោយផ្អែកលើចំណុចសំខាន់ៗជាច្រើនរួមមាន គុណភាព សេវាកម្ម រសជាតិ បរិយាកាស និងភាពល្បីសុះសាយរបស់ទីកន្លែងទាំងនោះទៅតាមបរិបទអាជីវកម្មរៀងៗខ្លួន។ ការប្រកួតប្រជែងនេះគឺដើម្បីលើកទឹកចិត្តដល់អាជីវករនានាដែលផ្តល់នូវគុណភាពខ្ពស់ទាំងអស់ឲ្យបន្តកិច្ចការងារដ៏ល្អនៅក្នុងអាជីវកម្មរបស់ពួកគេ ក៏ដូចជាកោតសរសើរពីការខិតខំប្រឹងប្រែងក្នុងការផ្តល់ជូននូវបទពិសោធន៍ល្អៗទៅកាន់អតិថិជន។ សូមសាធារណជនទាំងអស់មេត្តាចូលរួមបោះឆ្នោតជ្រើសរើសទីតាំងដែលលោកអ្នកពេញចិត្តជាងគេចំនួន ៣ ក្នុងផ្នែកនីមួយៗដែលត្រូវបានបែងចែកទៅតាមប្រភេទអាជីវកម្មផ្សេងៗគ្នា ហើយការបោះឆ្នោតនេះនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

សូវរីនសូមអបអរសាទរចំពោះបេក្ខភាពទាំងអស់ ដែលជាប់ជាជម្រើសទីតាំងល្អបំផុតប្រចាំឆ្នាំនៅកម្ពុជា !

Sovrin is proud to reveal the nominees of the best places in 2018. Cambodia’s most popular and best places are selected by Sovrin’s editors based on quality, service, taste and the outstanding reputation among locals and expats throughout the year. The poll is now open for public to participate and vote for their favorite 3 in each category by 20th November 2018. The result of Sovrin Best Places of 2018 will be published in December edition of Sovrin Magazine.

Congratulation to all the nominees of Best Places of the Year 2018!

Your friend invites you to complete this poll

This authorization is simply required to validate that you only participate once. The only information stored from your profile is your Facebook ID.

We respect your privacy. Please refer to our privacy policy for more details.